ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ី និងម៉ាករ៉ុន សូមអបអរសាទរគ្នាទៅវិញទៅមក លើការបាញ់បង្ហោះ ផ្កាយរណបមហាសមុទ្ររួមគ្នា

157

ប្រធានាធិបតីចិន លោកស៊ី ជីនភីង និងសមភាគីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានអបអរសាទរគ្នាទៅវិញទៅមក អំពីការបាញ់បង្ហោះផ្កាយរណបសមុទ្រចិន – បារាំង (CFOSat) ប្រកបដោយជោគជ័យ។

ផ្កាយរណបនេះ ត្រូវបានបង្ហោះ នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan កាលពីថ្ងៃចន្ទ តាមរយៈរ៉ុក្កែត Long March ។

កិច្ចសហប្រតិបត្តិការអវកាស គឺជាផ្នែកមួយដ៏មានសារសំខាន់ នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្ត ដ៏ទូលំទូលាយរវាងចិននិងបារាំង។

លោកស៊ី បានកត់សម្គាល់ថា ការចាប់ផ្ដើមជោគជ័យនៃ CFOSat គឺជាសមិទ្ធិផលចុងក្រោយបំផុត នៅក្នុងកិច្ចសហប្រតិបត្តិការអវកាសទ្វេភាគី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រួតពិនិត្យបរិស្ថានសមុទ្រ លើពិភពលោកការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយ និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោកបានបន្ថែមទៀតថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបារាំង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងគ្រប់វិស័យទាំងអស់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ។

លោកម៉ាករ៉ុន បាននិយាយនៅក្នុងសារលិខិត របស់លោក ផ្ញើទៅកាន់លោកស៊ីថា ការចាប់ផ្តើមជោគជ័យនៃ CFOSat នេះគឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការ អវកាសរវាងប្រទេសទាំងពីរ។

គម្រោងនេះតំណាងឱ្យការខិតខំប្រឹងប្រែង របស់ភ្នាក់ងារអវកាស និងអ្នកស្រាវជ្រាវ នៃប្រទេសទាំងពីរ នេះបើតាម Macron ។ ហើយវាក៏ឆ្លុះបញ្ចាំងពីឆន្ទៈ របស់បារាំង និងចិន ដើម្បីជំរុញការឆ្លើយតប រួមគ្នារបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ។

លោកបានបន្ថែមថា ភាគីបារាំង មានឆន្ទៈធ្វើការជាមួយចិន ដើម្បីបន្តធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអវកាស និងការប្រែប្រួលអាកាសធាតុ។


អត្ថបទដែលជាប់ទាក់ទង