រថយន្តដឹកប្រេង និងរថយន្តដឹកកម្មករ បុកគ្នា លេីកំណាត់ផ្លូវជាតិលេខ៤១ ស្លាប់ម្នាក់
កំពង់ស្ពឺ ៖ ស្លាប់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តដឹកកម្មករ លេីកំណាត់ផ្លូវជាតិលេខ៤១ ស្រុកគងពិសី បណ្ដាលឱ្យរងរបួសកម្មករ កម្មការិនី ជាច្រើនកំពុងតែជួយអន្ដរាគមន៍សង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យ។
នៅថ្ងៃទី 12 ខែធ្នូ 2023 វេលាម៉ោង ប្រហែល 05និង25នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ41Km23-24 ក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ 01គ្រឿង ហើយរេចង្កូតទៅបុករថយន្តដឹកកម្មករប្រហែល 50នាក់ ។
ករណីនេះ កម្លាំងនគរបាលបានចេញជួយអន្តរាគមន័សង្គ្រោះ និងសម្រួលចរាចរណ៍ មិនបណ្តាលឱ្យកក់ស្ទះឡើយ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ម្នាក់ (អ្នកបើកម៉ូតូ និងរងរបួសកម្មករមួយចំនួន កំពុងសង្គ្រោះ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ដោយបានបញ្ចូនទៅមន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ៕