ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រម ស្ដីពីការប្រកាសឱ្យប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤

70

 

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី បានប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ថវិកាថា្នក់ជាតិ
ត្រូវបានអនុញ្ញាតសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឱ្យប្រមូលចំណូលបង់ចូលថវិកា ថ្នាក់ជាតិនូវចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ តាមមាតិកា ថវិកា និងតាមក្រសួង ស្ថាប័ន ដូចមានចែងក្នុងតារាង ១ ដែលភ្ជាប់មកជាមួយច្បាប់នេះ ក្នុងទឹកប្រាក់ សរុបចំនួន២៩ ៨៩៥ ៩៨០លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង