ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨

77

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំមន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ. ស.អ.ក/ក.អ.ក) ចូលរួម កិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨ ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ ។ កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងជាន់ខ្ពស់នៃក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល កម្ពុជា ។

ក្នុងកិច្ចប្រជុំពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងនូវសាវតា ភាពចាំបាច់ និងគោលបំណង នៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤-២០២៨ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេចក្តីព្រាងយុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើង ស្របតាម ការវិវត្តនៃបរិការណ៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពិសេសការផ្លាស់ប្តូរពីស័ក្តិសិទ្ធិភាពនៃហិរញ្ញប្បទានសហ ប្រតិបត្តិការ (Aid Effectiveness) ទៅជាស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ (Development Effectiveness) ហើយមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ មុំទី ៤ នៃបរិស្ថានគ្របដណ្តប់ ដែលបានតម្រង់ទិសគោលនយោបាយនៅក្នុងការពង្រឹងស័ក្តិសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូប្រកបដោយបរិយាបន្ន ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា
ទោះបីបរិការណ៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មានការប្រែប្រួល, ហិរញ្ញប្បទានសហប្រតិបត្តិការនៅរក្សា ភាពធន់ ពិសេសក្នុងអំឡុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយសារការបើកផ្តល់ជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការស្ដារសង្គម-សេដ្ឋកិច្ច ។ ក្នុងន័យនេះ ហិរញ្ញប្បទានសហប្រតិបត្តិការនៅបន្តដើរតួនាទី សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺជាកាតាលីករដល់ការអនុវត្តគោលនយោបាយជាតិ និង គោលនយោបាយតាមវិស័យ តាមរយៈការបំពេញបន្ថែមឱ្យធនធានក្នុងស្រុក ។

ដើម្បីសម្រេចគោលបំណងនៃស័ក្តិសិទ្ធិភាពក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេចក្តីព្រាងយុទ្ធសាស្ត្រ បានកំណត់គោលដៅជាយុទ្ធសាស្ត្រ ចំនួន ០៥ គឺ÷ ក) ការពង្រឹងភាពជាម្ចាស់ និងភាពដឹកនាំរបស់រាជ រដ្ឋាភិបាលក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ខ) ការលើកកម្ពស់ស័ក្តិសិទ្ធិភាពនៃដំណើរការយន្តការភាពជា ដៃគូប្រកបដោយបរិយាបន្ន, គ) ការបង្កើនស័ក្តិសិទ្ធិភាពនៃការអនុវត្តឧបករណ៍គន្លឹះ, ឃ) ការជំរុញការផ្សព្វផ្សាយ ពត៌មានកិច្ចសហប្រតិប បតិបត្តិការអភិវឌ្ឍន៍ជាសាធារណៈ, និង ង) ការអនុវត្ត និងតាមដានលទ្ធផលនៃការអនុវត្ត ការប្តេជ្ញាលើកកម្ពស់ស័ក្តិសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល បានរៀបចំ និងអនុវត្ត នុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ចំនួន ០២ លើក សម្រាប់ឆ្នាំ២០១៤-២០១៨ និងឆ្នាំ២០១៩-២០២៣ រួចមកហើយ បន្ទាប់ពីការអនុវត្តប្រកបដោយជោគជ័យ លើក្របខណ្ឌយុទ្ធសាស្ត្រ សាស្ត្រសម្រាប់គ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ គ. ស.អ.ក/ក. 4. ក/ក.អ.ក ដែលបានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ឆ្នាំ២ ឆ្នាំ២០២៤-២០២៨ ដោយបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ទាំងក្រសួងនិងស្ថាប័នរបស់ រាជរដ្ឋាភិបាល ទាំងតួអង្គអភិវឌ្ឍន៍នានា ទន្ទឹមនឹងការពិភាក្សាផ្ទៃក្នុងជាច្រើនលើក ដើម្បីសម្រេចខ្លឹមសារនៃ សេចក្តីព្រាងយុទ្ធស យុទ្ធសាស្ត្រនេះ ។ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តទុកដាក់ទៅតាមជំពួកនីមួយៗ ហើយបានផ្តល់នូវធាតុចូលល្អៗបន្ថែម ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្របន្តធ្វើការកែលម្អ ដោយដាក់បញ្ចូលមតិយោបល់របស់អង្គប្រជុំ ដើម្បី ឱ្យឯកសារមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុនដាក់ស្នើសុំការអនុម័តពី សម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង