ចាប់ផ្ដើមប្រកួតបាល់បោះថ្នាក់ជាតិ អាយុក្រោម១៥ឆ្នាំ
ភ្នំពេញ៖ការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិយុវជនអាយុក្រោម១៥ឆ្នាំ ប្រចាំឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយវិញ្ញាសា យុវជនមាន១០ក្រុម និងវិញ្ញាសាយុវនារីមាន៤ក្រុម មកពីបណ្តារាជធានី-ខេត្តចូលរួមប្រកួតប្រជែង។
សម្រាប់វិញ្ញាសាយុវជនពូល A រួមមាន ខេត្តកណ្តាល, រ៉ាវីវិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យទួលទំពូង, សាលាអន្តរជាតិអាម៉េរិកាំង និងវិទ្យាល័យ ព្រះយុគន្ធរ។ ពូល B រួមមាន វិទ្យាល័យសន្ធរម៉ុក, សាលាសំបុកប្រាជ្ញា(ខេត្តកំពង់ធំ), សាលា អេស អូ អេស, សាលាឃើម៉ុល និង CASTOR SPORT។
សម្រាប់វិញ្ញាសាយុវនារីមានខេត្តកណ្តាល,សាលាអន្តរទ្វីបអាម៉េរិកាំង,វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះយុគន្ធរ(ជំនាន់ថ្មី)។ការប្រកួតនេះតាមការគ្រោងទុកនឹងបញ្ចប់នៅថ្ងៃទី១៦ធ្នូ៕