ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

«កម្ពុជា និងវៀតណាមប្ដេជ្ញាបន្តពូនជ្រុំ និងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត »

30

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទស្សនកិច្ចនេះបានរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើស្មារតីភាពជា អ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នា។

១. ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីរ
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុក សម្ដេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើម ដែលកំពុងដឹកនាំនាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍនិងសមិទ្ធិផលថ្មីបន្ថែមទៀត សំដៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចធិបតី បានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ចំពោះ កិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបដិសណ្ឋារកិច្ចយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលស្នាក់នៅក្នុងរដ្ឋធានីហាណូយ។

នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនង : ង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យនិងគ្រប់កម្រិត។ ដើម្បីជំរុញឱ្យទទួលបានផ្លែផ្កា បន្ថែមទៀត ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សានិងដាក់ចេញនូវផែនការសកម្មភាពក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល អប់រំ សន្តិសុខ ព្រំដែន និងការពារជាតិ។ ភាគីទាំងពីរ បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលដទៃទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជំនួប និងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។ ដោយកត់សម្គាល់ពីសន្ទុះនៃទំហំពាណិជ្ជកម្មទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ បានដាក់ចេញនូវគោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ប៊ីលានដុល្លារអាមេរិក នាពេលអនាគតខ្លីខាងមុខ។

អត្ថបទដែលជាប់ទាក់ទង