ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែប្រវែងសរុប៤,៥០០ម៉ែត្រ នៅស្រុកព្រៃនប់

47

(ព្រះសីហនុ)៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៏ជនបទ  សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មីចំនួន១ខ្សែ ប្រវែងសរុប៤,៥០០ម៉ែត្រ និងលូកាត់ផ្លូវ ចំនួន ០៤កន្លែង ស្ថិតនៅ ភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងពង្រីកហេដ្ឋារចនាសម្ពន្ធ័ជនបទ ដើម្បីតភ្ជាប់ទៅទីប្រជុំ ។ ដោយមើលឃើញថា ផ្លូវជនបទ គឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ជួយសំរួលការធ្វើចរាចរណ៏ ដឹកទំនិញកសិផល ពីតំបន់មួយ ទៅតំបន់មួយ។ ហើយចំណុចមួយទៀត ផ្តោតលើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ អោយកាន់តែប្រសើរឡើងថែមទៀត ហើយសោភ័ណភាពតាមដងផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី រដ្ឋមន្រ្តីជាន់ខ្ពស់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់ ទទួល ១០០% លើការសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ ដែលទទឹងខ្នងលើ ៧ម និងបាតក្រោមដីស ១០ម។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងអំពីការងារសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ប្រវែងសរុប ៤,៥០០ម៉ែត្រ, លោក ជ្រុន ថេរ៉ាវ៉ាត់ បានសម្តែងការកោតសរសើរដល់ក្រុមការងារអនុវត្តន៏គម្រោងផ្លូវនេះ  ក្នុងបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក
១០០% ចំពោះលទ្ធផលសាងសង់ផ្លូវថ្មី `០១ខ្សែនេះ ហើយបានថ្លែងអំណរគុណ ដល់កងវិស្វរកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានស្ថាបនា លូកាត់ផ្លូវបន្ថែម ចំនួន ០៣ កន្លែងទៀត ក្រៅកិច្ចសន្យាសាងសង់ផ្លូវថ្មីផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះអោយបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទំងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង