ប្រកាសពីការសាងសង់អាងហែលទឹកនៅស្រុកកោះធំ
ភ្នំពេញ:ប្រមុខសហព័ន្ធខ្មែរកីឡាហែលទឹក លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានប្រកាសថា លោកនឹងសាង
សង់អាងហែលទឹកមួយទៀត នៅស្រុកកោះធំ ខេត្តកណ្ដាលនាខែវិច្ឆិកានេះ ។
នេះជាលើកដំបូងហើយដែលស្រុកកោះធំ នឹងមានអាងហែលទឹក ។ លោកបញ្ជាក់ថាសព្វថ្ងៃកម្ពុជាមានអាង
ហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោ មជ្ឈមណ្ឌលហែលទឹកតេជោសែននា ខេត្តកំពង់ចាម និងអាង
ហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកំពង់ជួសជុល ។
កោះធំជាស្រុកមួយនៅជាប់មាត់ទន្លេតែប្រជាជននៅស្រុកនេះ គ្មាននរណាលេងកីឡាហែលទឹកឡើយហេតុនេះ
លោកត្រុវតែស្ថាបនាអាងហែលទឹក នៅកោះធំដើម្បីអូសទាញយុវជន កុមារា-កុមារីឲ្យមកលេងកីឡាហែលទឹកព្រោះ
អ្នករស់នៅស្រុកទន្លេសុទ្ធតែមាន ទេពកោសល្យក្នុងការហែលទឹក ។
ពួកគេចេះហែលទឹកស្រាប់ហេតុនេះសហព័ន្ធគ្រាន់តែបង្ហាត់ គេទៅតាមជំនាញនោះគេនឹងក្លាយជាអ្នកហែល
ទឹកដែលមានសមត្ថភាពខ្ពស់ ។កន្លងមកភាគច្រើននៃអ្នកហែលទឹកពូកែៗច្រើន មកពីខេត្តកំពង់ចាមពិសេសអ្នកដែល
រស់នៅតាមដងទន្លេមេគង្គបន្តិចទៀត អ្នករស់នៅតាមដងទន្លេមេគង្គក្រោម នៃស្រុកកោះធំក៏នឹងមានអ្នកហែលទឹកពូកែដែរហើយ ។
លោកស៊ុន ចាន់ថុលក៏បានបង្ហាញពីមហិច្ឆតាថា បន្ទាប់ពីស្រុកកោះធំលោក នឹងស្ថាបនាអាងហែលទឹកតាម
បណ្ដាខេត្តមួយចំនួនទៀតក្នុង ខេត្តបាត់ដំបង បានធ្វើឲ្យលោកចាប់អារម្មណ៍ខ្លាំងណាស់ ។