ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើទីក្រុងគៀវ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យមនុស្សជាង ៥០នាក់ បានរងរបួស

121

អ៊ុយក្រែន ៖ ទីភ្នាក់សារព័ត៌មានReuters បានចេញផ្សាយកាលពីថ្ងៃពុធ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលលើកទី០២ របស់ប្រទេសរុស្ស៊ីលើទីក្រុងគៀវ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥១នាក់ បានរងរបួស ខូចខាតផ្ទះសម្បែង និងមន្ទីរពេទ្យកុមារមួយ ខណៈប្រធានាធិបតីលោក Volodymyr Zelenskiy បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនជួយប្រទេសអ៊ុយក្រែនបន្ថែមទៀត។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram ថា ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលផ្លោងទាំង ១០គ្រាប់ ដែលសំដៅមកលើរដ្ឋធានីនៅវេលាម៉ោងប្រហែល ០៣ ទៀបភ្លឺ។
ក្រុមមន្ត្រីបាននិយាយថា កំទេចកំទីរបស់គ្រាប់មីស៊ីលដែលបានធ្លាក់បានបង្កឲ្យមានរបួស និងបំផ្លិចបំផ្លាញស្រុកចំនួន ០៤នៃទីក្រុងគៀវ ដែលស្ថិតនៅតាមបណ្តោយដងទន្លេ Dnipro ដែលកាត់កាត់រដ្ឋធានី។

អភិបាលក្រុងលោក Vitali Klitschko បាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram ថា នៅមន្ទីរពេទ្យកុមារមួយក្នុងសង្កាត់ Dniprovskyi  បង្អួច និងច្រកចូលត្រូវបានកម្ទេច ប៉ុន្តែផ្អែកលើការវាយតម្លៃដំបូង មិនមានអ្នករងរបួសនោះទេ។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធានៃទីក្រុងគៀវបាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram ថា  កំទេចកំទីក៏បានបំផ្លាញអគារលំនៅដ្ឋានជាច្រើននៅក្នុងស្រុក Dniprovskyi ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥១នាក់រងរបួស ក្នុងនោះមានកុមារ ០៦នាក់ផងដែរ។ ហើយការផ្គត់ផ្គង់ទឹកក៏រងការខូចខាតផងដែរ។

អត្ថបទដែលជាប់ទាក់ទង