ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​គ្មាន​សល់​

83


​កំពង់ចាម​ ៖​ ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​បាន​រង​ការ​ឆាបឆេះ​ដោយ​ អគ្គិភ័យ​ បន្ទាប់​ពី​មាន​ទុ​ស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​ព្រែក​ស្តី​ ឃុំ​ព្រះ​អណ្តូង​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​
​ម្ចាស់ផ្ទះ​រង​ការ​ឆាបឆេះ​ឈ្មោះ​ ប៉ូច​ ច្រា​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ឃឹម​ ឡុំ​ អាយុ​៥៩​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ស្តី​ ឃុំ​ព្រះ​អណ្តូង​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​
​ផ្ទះ​ដែល​រង​ការ​ឆាបឆេះ​ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​ មាន​ទំហំ​៦​ម៉ែត្រ​×១២​ម៉ែត្រ​ បាន​រង​ការ​ខូចខាត​ទាំងស្រុង​និង​បាត់បង់​សម្ភារៈ​រួម​មាន​ ៖
១.​ស្រូវ​ចំនួន​២៩​បេ​ ,​ ២.​អង្ករ​ចំនួន​០២​បេ​=១០០​គីឡូក្រាម​
៣.​ប្រាក់​ដុល្លារ​ចំនួន​២០០$,​ ៤.​ប្រាក់​រៀល​២,៥២០,០០០​រៀល​
៥.​កងដៃ​ផ្លា​ក​ទី​ន​១​គូរ​ ទម្ងន់​៤​ជី​,​ ៦.​មាស​ចំនួន​៣​ជី​,​ ៧.​ទូរទស្សន៍​០១.​ធុងបាស់​១​ .​តុ​១.​ទូ​១​ .​កង់​២​គ្រឿង​.​ថា​ឡេ​ថង​១​គ្រឿង​.​ ទុ​យ​យោ​ទឹក​ចំនួន​៨០​កង់​ .​ក្តារ​ចំនួន​១​គីប​ .​ជ្រូក​១​ក្បាល​ និង​សំលៀក​បំពាក់​មួយ​ចំនួន​ធំ​ ។​
ករណីនេះដោយសារមូលហេតុៈ ទុស្សេខ្សែភ្លើងក្នុងបន្ទប់។

​ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​នេះ​ លោក​ ទុន​ ណេ​ត​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្ទឹង​ត្រង់​ បាន​ដឹកនាំ​កម្លាំង​អធិការ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​អណ្តូង​ និង​កម្លាំង​ប្រជា​ការពារ​ ជួយ​អន្តរាគមន៍​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​ទើប​រលត់​ និង​មិន​មាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង