ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋសម្រុកដកដំឡូងមីស្រស់លក់ ខុសពីឆ្នាំមុនៗ ខណៈហាងឆេង ទីផ្សារ មានតម្លៃកើនឡើង

190

ប៉ោយប៉ែត ៖ ពលរដ្ឋបានសម្រុកនាំគ្នាដក ដំឡូងមីលក់ បើទោះជា ផលដំណាំមិនទាន់គ្រប់ខែក៍ដោយ។ ដំឡូងមីស្រស់រាប់សិបតោន និងជាច្រើនរថយន្ត ត្រូវបានឈ្មួញដឹកចូលលក់នៅស្តង់ទិញដំឡូងមួយកន្លែង ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយ មា ជ័យ យ៉ាងច្រើនខុស ពីឆ្នាំមុនៗ ។ នេះបើតាមការអះអាង ឲ្យដឹងពីលោក សោម យ៉ិន ប្រធានក្រុមហ៊ុនcosine com ទទួលទិញដំឡូងមី កាលពីថ្ងៃអង្គារ៏ ៦រោចខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ។
លោក សោម យ៉ិន បានបញ្ជាក់ថា៖ គាត់ដើរប្រមូលទិញដំឡូងមីស្រស់ ពីគេនៅ ក្នុងស្រុកព្រះនេត្តព្រះ ក្នុង១គីឡូក្រាម តម្លៃ២៣៥ រៀល ហើយថា ឆ្នាំនេះ ខុសពីបណ្តាឆ្នាំមុនៗ គឺ អ្នកស្រុកមិនពិបាកកាប់ចិញ្ច្រាំហាលលក់ចេញដំឡូងមីស្ងួតទេព្រោះតែដំឡូងមីស្រស់លក់បានថ្លៃ។
ចំណែកឈ្មួញខ្លះទៀតបានបញ្ជាក់ថា៖ ដើរប្រមូលទិញដំឡូងមីស្រស់ពីខេត្តសៀមរាប និងខ្លះថាប្រមូល ទិញក្នុងខេត្តបន្ទាយមានជ័យ ដូចជាក្នុងស្រុកអូរជ្រៅ/ ស្វាយចេក និងថ្មពួក។ បើទោះជាការដឹកជញ្ជូនទៅរកទីផ្សារមានចម្ងាយឆ្ងាយ ប៉ុន្តែអ្នកស្រុកសប្បាយចិត្តដោយលើក ឡើង ថាឆ្នាំនេះដំឡូងមីស្រស់ លក់ចេញបានថ្លៃ១គីឡូក្រាម ២,៣៥បាត គិតជាប្រាក់ខ្មែរជិត ៣០០រៀល ពិសេសពួកគាត់មិនពិបាកកាប់ហាលព្រួយបារម្មណ៍ពីទឹកភ្លៀងទៀតផង។
លោក សោម យ៉ិន ប្រធានក្រុមហ៊ុន ទទួលទិញដំឡូងមី ក្នុងស្រុកម៉ាឡៃ បានបញ្ជាក់ថា៖ ឆ្នាំនេះ ដំឡូងមីស្រស់ បានថ្លៃជាងឆ្នាំមុនៗ ដោយលោកលើកឡើងថា ឆ្នាំមុន ក្នុងខែនេះ(តុលា)តម្លៃ១គីឡូក្រាម ១ ,២ ឬ ១,៥០បាត ប្រាក់ថៃ តែប៉ុណ្ណោះ។ ដោយឡែកឆ្នាំនេះខែនេះ លោកបន្ដថា ក្រុមហ៊ុនលោកទទួលទិញ ពីពលរដ្ឋ១គីឡូក្រាម ២,៣៥បាតប្រាក់ថៃ។ ជាធម្មតាក្រុមហ៊ុន លោកទទួលទិញ១ថ្ងៃតែ២០០ទៅ៣០០តោនតែប៉ុណ្ណោះប៉ុន្តែដោយសារពលរដ្ឋសម្រុកដឹកចូលទៅលក់ច្រើនខ្លះក៍អាចដេករងចាំដែរ។
ជាការពិតដំឡូងមីអ្នកព្រំដែនក្នុងស្រុកម៉ឡៃមិនទាន់ដកលក់បានទេព្រោះតែដីក្នុងស្រុកមួយនេះខុសពី ដីស្រុកដ៍ទៃគឺដីស្អិតហើយស្ថានភាពផ្លូវដឹកចេញពីតាមចំការក៍លំបាក ហើយដំឡូងមីស្រស់ដែលទទួលទិញបច្ចុប្បន្ន គេដឹកពីខេត្តសៀមរាប និងតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យដូចជាស្រុកព្រះនេត្រព្រះ/អូរជ្រៅ/ស្វាយចេកនិងស្រុកថ្មពួក។
លោកសំណូមពរសុំ៣យ៉ាងទី១ សុំឱ្យដំឡូងស្អាតកុំជាប់ដី ទី២កុំដកទុកយូរពេក និងទិ៣កុំដក ដំឡូង ដែលនៅខ្ចីពេក អាចមិនសូវមានម្សៅ ខាងរោងចក្រដែលទទួលទិញគេមិនយក។ លោកបន្ត ទៀតថាក្នុងស្រុកម៉ាឡៃឆ្នាំនេះពលរដ្ឋដាំដំឡូងមីថយចុះ ជាងឆ្នាំមុនៗព្រោះនាំគ្នាងាកទៅដាំពោតច្រើនគួរសម្យហើយ ថាដីដែលដំពោតហើយមិនអាចដាំដំឡីងមីបានទេព្រោះវាហួសពេល៕

អត្ថបទដែលជាប់ទាក់ទង