ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង ថា៖ដើម្បីតបស្នងសងគុណចំពោះឥស្សរជនឥណ្ឌូនេស៊ីទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ នៅភ្នំពេញ

106

 

ភ្នំពេញ៖នៅក្នុងជំនួបសម្ដែងការគួរសមឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ធ្នូឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង ៖ លើកពីរបបប៉ុលដែលធ្វើឱ្យរាជធានីភ្នំពេញធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះប្រទេសជាតិ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាគឺពិតជាបានមកពីការរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ(Soekano)
និងលោកអាលីអាឡាតាស(Ali Alatas)។ ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែនបានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។
ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញនិងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយរក្សា សន្តិសុខជូនស្ថានទូតឲ្យបានល្អ នឹងការរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញជុំវិញស្ថានទូតនេះ ជាមួយនឹងការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញស្ថានទូតទៅតាមការស្នើឡើងរបស់លោកសាន់តូ ជាម៉ូស៊ូម៉ាតូ។

ឯកឧត្ដមសាន់តូ ជាម៉ូស៊ូម៉ាតូ៖អរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។
ក្នុងនោះដែតឯកឧត្ដមបានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញជាង២០០០នាក់ដែលគ្រោងនឹងបោះឆ្នោតសកលនៅថ្ងៃនៅខែកុម្ភៈខាងមុខនេះ។
ឯកឧត្ដមបានជំរុញឲ្យការចុះmou ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរដ្ឋធានីរាជធានីភ្នំពេញនិងកោះសូម៉ាត្រាឲ្យបានលឿន។ឯកឧត្ដមស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថាននៅជុំវិញស្ថានទូត៕

អត្ថបទដែលជាប់ទាក់ទង