ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កឹម ស៊ីថន អញ្ជើញសម្ពោធព្រឹត្តិការណ៍ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣”

69

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធព្រឹត្តិការណ៍ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣” ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូត/រដ្ឋទូត តំណាងក្រសួងស្ថាប័ន សមាគមនានា អ្នកតាំងពិព័រណ៍ជាតិ-អន្តរជាតិ សរុបប្រមាណជាង ៣០០នាក់។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងមានការគាំទ្រ និងចូលរួមយ៉ាងច្រើនពីប្រទេសជាមិត្ត ដូចជា៖ ប្រទេសជាសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ប៉ាគីស្ថាន ឥណ្ឌា តួកគី រួមទាំងវិស័យសាធារណៈ និងឯកជនក្នុងស្រុកជាច្រើនទៀត រួមមាន៖ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្ម អង្គការ សមាគមជាដើម ដែលក្នុងនោះមានក្រុមហ៊ុន និងសហគ្រាសចូលរួមសរុបចំនួន ១២៧ក្រុមហ៊ុន និងជាង ២០០ស្តង់ពិព័រណ៍ ដោយបានដាក់តាំងបង្ហាញផលិតផលសំខាន់ៗជាច្រើន រួមមាន៖ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ (GI) ផលិតផលស្វាយចន្ទី ផលិតផលហាឡាល ផលិតផលម្រេចនិងគ្រឿងទេស ផលិតផលម្ហូបអាហារ និងភេសជ្ជៈ អង្ករ និងទំនិញប្រើប្រាស់ទូទៅមកពីបរទេសផងដែរ។

អត្ថបទដែលជាប់ទាក់ទង