ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងអាជីវករផ្សារឯករាជ្យទី២តវ៉ាជាមួយម្ចាស់ផ្សារនោះ,អាជ្ញាធរបានសម្រេចដំណោះស្រាយចំពោះមុខត្រូវឲ្យចូលលក់ដូរជាធម្មតាវិញសិន

293


ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះដោយមើលឃើញ នូវក្តីកង្វល់របស់ពលរដ្ឋ អាជីវករ ទើបអាជ្ញាធរ រាជធានីភ្នំពេញ ខណ្ឌពោធិសែនជ័យនិង សង្កាត់ចោមចៅទី៣ រួមជាមួយតំណាងខាងផ្សារ ចុះទៅធ្វើការសម្របសម្រួលជមួយបងប្អូនអាជីវករ ដែលមានតូបលក់ដូរ ក្នុងផ្សារទាំង១៧៦តូបខាងលើ ។
ក្នុងនោះវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ លោកចៅសង្កាត់ចោមចៅទី៣ មន្រ្តីសង្កាត់ ខណ្ឌ ក្រុង អាជ្ញាធរមូលដ្ឋាន មេភូមិ បងប្អូនអាជីករផ្សារឯករាជ្យ២ ដែលមានវត្តមានក្នុងព្រឹកថ្ងៃទី៣០ ខែតុលានេះចំនួន១៥៦នាក់ ក្នុងចំណោមអាជីវករសរុបចំនួន១៧៦នាក់ ។ការងារនេះធ្វើឡើងក្រោយពីផ្ទុះរឿងតវ៉ាបងប្អូនអាជីវករផ្សារឯករាជ្យ២ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ខឹងសម្បារ ជាមួយលោកឧកញ៉ា ព្រំ សុធី ជាម្ចាស់ផ្សារឯករាជ្យ២ បិទទ្វារផ្សារមិនអនុញាតិឲ្យបងប្អូនអាជីវករចូលលក់ដូរ ក្នុងថ្ងៃបុណ្យជាតិ ឈប់សម្រាក ទើបផ្ទុះជារឿងតវ៉ាចំនួន២លើកមកហើយ លើកចុងក្រោយនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បងប្អូនអ្នកលក់ចំនួន១៧៦នាក់ តវ៉ាទាមទារស្នើសុំឲ្យថៅកែផ្សារ អាជ្ញាធរ មេត្តាជួយដោះស្រាយ សុំឲ្យពួកគាត់បានចូលលក់ជាធម្មតាវិញ តែមិនបានសម្រេច។កន្លងមកគេតែងឃើញលោក អភិបាលខណ្ឌពោធិសែនជ័យលោក តែងតែចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជួបបញ្ហា បានឲ្យដឹងថា លោកគ្រាន់តែចុះ មកធ្វើការសម្របសម្រួលជាមួយបងប្អូន ។
ក្នុងនោះដែរលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានមានវត្តមាននៅផ្សារឯករាជ្យ២ ក្នុងការសម្របសម្រួលរវាងអាជីវករជាមួយ ភាគីខាង លោកឧកញ៉ា ព្រំ សុធី ជាម្ចាស់ផ្សារឯករាជ្យ២ អស់រយៈពេលច្រើនម៉ោង រហូតដល់ម៉ោង១២និង១០នាទីរសៀលថ្ងៃដដែល ដំណោះស្រាយ មិនទាន់ចប់សព្វគ្រប់ទាំងស្រុងនោះទេ ហើយបានឯកភាពគ្នា សម្រេចរក្សាឲ្យអាជីវករចូលលក់ដូរជាធម្មតាវិញសិន ហើយពាក់ព័ន្ធទីនឹង តម្លៃសេវា អនាម័យ សន្តិសុខ ដែលខាងផ្សារចង់តម្លើងថ្លៃដល់ទៅ៣០ដុល្លាក្នុងមួយខេនោះ ឲ្យផ្អាកសិន ខណៈដែលបច្ចុប្បន្ន តម្លៃសេវា២៥ដុល្លារក្នុងមួយខែ ។
ក្នុងនោះចំពោះបញ្ហាថៅកែផ្សារចង់តម្លើងថ្លៃ អនាម័យនិងសន្តិសុខ ដល់ទៅ៣០ដុល្លានៅ រងចាំដើមឆ្នាំ២០១៩ នឹងលើកយកមកពិភាក្សាដោះស្រាយគ្នាជាថ្មី តែអ្វីជាដំណោះស្រសាយចំណពោះមុខ ត្រូវឲ្យអាជីវករចូលលក់ដូរជាធម្មតាវិញសិន ៕

អត្ថបទដែលជាប់ទាក់ទង