ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី ហែលទឹក ម្ចាស់មេដាយមាស អូឡាំពិក ២០១៦ ធ្វើទស្សនៈកិច្ច នៅកម្ពុជា

132

​ភ្នំពេញ: កីឡាការិនីហែលទឹក Rie Kenato ជាម្ចាស់មេដាយមាសហែលទឹកអូឡាំពិក រដូវក្តៅឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល បានធ្វើទស្សនៈកិច្ច និងចែករម្លែកបទពិសោធន៍ ដល់កីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងកម្ពុជា លើកដំបូង ក្រោយឃើញ ពីការលូតលាស់ ក្នុងកអភិវឌ្ឃន៍ធនធានកីឡាករ របស់សហព័ន្ធខ្មែរ កីឡាហែលទឹក។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ក្នុងឳកាសជួបជាមួ យកីឡការ-ការិនី ជម្រើសជាតិថ្នាល និងឈុតធំកម្ពុជា ម្ចាស់មេដាយមាស អូឡាំពិកវិញ្ញាសា ហែលកង្កែ ប២០០មែត្រ កីឡាការិនីហែលទឹក Rie Kenato ប្រាប់ដល់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ត្រូវចេះតាំងចិត្ត និងអំណត់ខ្ពស់ ប្រសិនចង់សម្រេចបាន គោលដៅនៃជីវិត ដើម្បីជោគលើវិថីកីឡា។

កីឡាការិនីជនជាតិជប៉ុនរូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើផងដែរ។ Kaneto បានសន្យាថា នៅស៊ីហ្គេម ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរូបគេ នឹងបង្ហាញវត្តមានម្តងទៀតក្នុងការជាអ្នកគាំទ្រកីឡាករ-កីឡាការិនីកម្ពុជា៕

+ទិដ្ឋភាពបង្ហាញបទពិសោធន៍ហែលទឹក

អត្ថបទដែលជាប់ទាក់ទង