នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កោះហៅ លោក កឹម ជាតិដើម្បីសាកសួរ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុប
ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកោះហៅ លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទើបបញ្ចប់តួនាទីថ្មីៗ ដើម្បីសាកសួរនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុបដែលបានប្ដឹងចោទប្រកាន់ថា បានយកប្រាក់ក្រុមហ៊ុន ១០ម៉ឺនដុល្លារ និងស្រា៤៨ដប ដែលបណ្ដឹងនោះបានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ៕