ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយកម្មករ កម្មការិនីជាង៦ពាន់នាក់ នៅស្រុកមុខកំពូល ខេត្តកណ្តាល

101

នៅព្រឹកថ្ងៃពុធ​ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនកម្មករកម្មការិនីចំនួន៦.៧៨៥នាក់​ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

កម្មករ កម្មការិនីរោងចក្រចំនួន៤ ដែលជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះគឺមកពីខេត្តកណ្ដាលចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤.៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១.៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២ អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយ
ផលិតផលទាំងអស់ត្រូវ បាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង