ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិចទូក នៅកោះរ៉ុងសន្លឹម ស្លាប់ ម្នាក់ និងបាត់ខ្លួនម្នាក់ ដោយសារផ្ឋុកលើសចំណុះ

63

ខេត្តព្រះសីហនុ៖ ករណីលិចទូក បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់ កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៣០នាទីព្រឹក នៅចំនុចពយអាវខ្មាច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនគរបាលបាលសង្កាត់កោះរ៉ុងសន្លឹម ឱ្យដឹងថា សព ឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែលើ ឃំុព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ចំណែកមនុស្សម្នាក់ទៀត ដែលបាត់ខ្លួនឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅខេត្តកំពត សមត្ថកិច្ច និងអ្នកជួយសង្គ្រោះកំពុងស្វែងរក។ មូលហេតុនាំឱ្យទូកលិច ដោយសារតែដឹកលើសចំណុះ គឺក្នុងមួយទូក ផ្ទុកមនុស្សចំនួន១៣នាក់៕

អត្ថបទដែលជាប់ទាក់ទង