ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យម្នាក់ ត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ.ឆបោក ពាក់ព័ន្ធក្នុងការរកស៊ីទិញ.លក់ដីខ្យល់

39

រាជធានីភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតគ្រូពេទ្យមិត្តភាពខ្មែរ-សូវៀត ម្នាក់ ដើម្បីយកទៅសាកសួរតាមពាក្យបណ្តឹងពីបទ.ឆបោក ពាក់ពន្ធក្នុងការរកស៊ីទិញ.លក់ដីខ្យល់ ។

រាជធានីភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអតីតគ្រូពេទ្យមិត្តភាពខ្មែរ-សូវៀត ម្នាក់ ដើម្បីយកទៅសាកសួរតាមពាក្យបណ្តឹងពីបទ.ឆបោក ពាក់ពន្ធក្នុងការរកស៊ីទិញ.លក់ដីខ្យល់ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ និងនាំខ្លួនជនជាប់សង្ស័យអតីតគ្រូពេទ្យម្នាក់ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣៦(វ)ច.ន ចុះថ្ងៃទី១១ ខែឧសភាឆ្នាំ ២០២៣ របស់លោក ស្រី យី សុខវួច ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ។

អតីតគ្រូពេទ្យរដ្ឋ ជនត្រូវចោទមានឈ្មោះ សំ សីណា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរគ្រូពេទ្យឯកជន អតីតពេទ្យរដ្ឋ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពាក់ពន្ធពីបទ.ឆបោក តាមរូបភាពទិញ-លក់ដីខ្យល់ក្នុងទឹកប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិក ។

សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ក្នុងអំឡុងឆ្នាំ២០២១ ជនសង្ស័យបានទទួលយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់ ដើម្បីរៀបចំដីធ្លីមួយកន្លែង នៅក្នុងស្រុកស្រែអំបិលខេត្តកោះកុង ។ លុះពេលបានប្រាក់ប្រមាណ១៥ ម៉ឺនដុល្លារអាមេរិកដល់ដៃហើយ ជនសង្ស័យមិនមានដីធ្លីឲ្យទៅដើមបណ្តឹងទេ ថែមទាំងគេចវេសមិន ព្រមចូលខ្លួនដោះស្រាយជាមួយម្ចាស់ប្រាក់ទៀត ដូច្នោះទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីចាត់ការលើបុគ្គលអតីតគ្រូពេទ្យរូបនោះទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង