ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជួន ណារិន្ទ អំពាវនាវដល់ជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

34

ភ្នំពេញ ៖ នៅម៉ោង៨និង០៤នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

លោកបានរម្លឹកថា កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ(ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លា .;ប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:២៩នាទី បច្ចុប្បន្នសមត្ថកិច្ចទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមកចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យនៅថ្ងៃបន្ទាប់ពីកើតហេតុមកម្ល៉េះ។ ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង