ពលរដ្ឋមកពីបណ្តាខេត្តនានា បានមក ធ្វើត្រីប្រហុក ផ្អក បណ្តើរៗ ខណៈត្រីតម្លៃ១ គីឡូក្រាម៨០០រយទៅ១០០០ រៀល ឆ្នាំនេះ
ភ្នំពេញ ៖ជារៀងរាល់ឆ្នាំ រដូវកាលត្រីប្រហុក ផ្អក និងត្រីឆ្អើរ បានមកដល់ ប្រជាពលរដ្ឋ តែងតែរ សម្រុកមកទិញធ្វើទុកដាក់សម្រាប់ហូប សម្រាប់ឆ្នាំក្រោយៗទៀត ដោយឡែក ឆ្នាំនេះ២០២៣ នេះ ដោយពលរដ្ឋមកពីតាមបណ្ដាខេត្តផ្សេងៗ បានចាប់ ផ្តើមនាំគ្នា មកទិញត្រីទាំងនោះពីប្រជានេសាទបណ្តើរៗហើយ ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទឹកត្រី សម្រាប់ស្តុកទុកលក់ និងសម្រាប់ទំនុកបម្រុងបរិភោគប្រចាំឆ្នាំ។
តែយ៉ាងនេះក្តី នៅដើមរដូវ ហាក់មិនសូវមានប្រជាពលរដ្ឋច្រើននោះទេ ដែលមកទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។
បើតាមមន្រ្តី និងប្រជានេសាទ បានឱ្យដឹងថ្ងៃទី២០ធ្នូ ឆ្នាំ២០២៣នេះថា ត្រីប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន និងចាប់ផ្តើមត្រូវតាំងពីថ្ងៃទី១៨ ធ្នូ រហូតមក ខណៈតម្លៃវិញក៏ទាបជាងឆ្នាំមុនៗដែរ ដោយតម្លៃដែលបានលក់ចេញ ពី៨០០រៀលទៅ១០០០រៀល ក្នុងមួយគីឡូក្រាម និងតម្លៃដែលឈ្មួញកណ្តាលយកទៅលក់ឱ្យប្រ ជាពលមានតម្លៃចាប់ពី ១៥០០រៀល ក្នុងមួយគីឡូក្រាម ។
ប្រហុក គឺជាប្រភេទអាហារផ្អាប់ដ៏ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួល ទាន ដោយពួកគាត់ប្រើប្រហុកធ្វើជាគ្រឿងផ្សំមួយក្នុងអាហារជាច្រើនមុខ ៕ ដោយ សំរិត