ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការសម្រេចចោទប្រកាន់ស្ត្រីជាម្តាយធំ ទាក់ទងករណីប្រើហឹង្សាលើក្មួយស្រី នៅសង្កាត់ទួលសង្កែទី១

50

រាជធានីភ្នំពេញ៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចប់បើកការ ស៊ើបសួរលើជនសង្ស័យជាម្តាយធំ ឈ្មោះ ឃុន វ៉ាន់ដា ដោយបានសម្រេចចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមបញ្ញត្តិមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ ។

នេះបើយោតាងការបញ្ជាក់តាមសារតេឡេក្រាមរបស់លោក វ៉ិត មឃ: អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដល់បណ្តាញអ្នកព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើមើលតាមនីតិវិធី សំណុំរឿងនេះនឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួ ដើម្បីបន្តចំណាត់ ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទដែលជាម្តាយធំ មានឈ្មោះ ឃុន វ៉ាន់ដា ថាតើត្រូវឃុំខ្លួន រឺមិនឃុំខ្លួនដាក់ពន្ធនាគារ វាជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ។

ពាក់ព័ន្ធដល់ដើមចមនៃរឿងរ៉ាវនេះ តាមរបាយ ការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ឃាត់ខ្លួនស្ត្រីម្នាក់ ករណីហិង្សាលើ អនីតិជន។ ក្មេងស្រីរងគ្រោះឈ្មោះ យ ស. វិលីស្សា ភេទស្រី អាយុ៦ឆាំ្ន មុខរបរជា សិស្ស។

ចំណែកជនសង្ស័យមានឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ(ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ)។

ពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ន នៅក្នុងនោះក៏មានក្មេងស្រីរងគ្រោះផងដែរ។ ក្រោយពេលហូបបាយរួចជនសង្ស័យ បានហៅជនរងគ្រោះមករៀនប៉ុន្តែជនរងគ្រោះមិនមករៀន ធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរ នៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃ វាយ ទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ា ដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើង ចងដៃ ជនរងគ្រោះឱ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។ ចំណែកជនរងគ្រោះនៅតែស្រែកយំ ធ្វើឱ្យជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀង ជនរងគ្រោះចំនួន០៣ ដៃទៅលើផ្ទៃមុខ៕

អត្ថបទដែលជាប់ទាក់ទង