អភិបាលខណ្ឌប្ញស្សីកែវ នាំយកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងសង្កាត់ទួលសង្កែទី២ចំនួន ១០ គ្រួសារ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
លោក ឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា និងក្រុមការងារ ក.ក្រ.ក សង្កាត់ទួលសង្កែទី២ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ រស់នៅក្នុងសង្កាត់ទួលសង្កែទី២ សរុបចំនួន ១០ គ្រួសារ ។
ក្នុងឱកាសនេះ អំណោយ បានឧបត្ថម្ភ ចំនួន ១០ គ្រួសារ ដោយក្នុង០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក ឃីត ០១ កញ្ចប់ និងថវិកា ចំនួន ៣០,០០០ រៀល ៕