រដ្ឋបាលខេត្តព្រះហនុ បើកសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ស្រុកស្ទឹងហាវ ដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព
ព្រះសីហនុ៖ ដើម្បីឲ្យគំរោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលស្រុកស្ទឹងហាវ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ ដើម្បីឲ្យមន្ទីរជំនាញរដ្ឋបាលខេត្ត តំណាងដៃគូអភិវឌ្ឍ សប្បុរសជន និងវិស័យឯកជនបានចូលរួម។
កម្មពិធីនេះដែរធ្វើឡើង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏មានកាចូលរួមអភិបាលស្រុកស្ទឹងហាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គលភាពជុំវិញខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន ព្រមទាំងវិស័យឯកជន នៅសាលប្រជុំសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក មីន កុម្ភៈ បានលើកឡើងថា ដោយមានកិច្ចសហការជាមួយក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគខេត្ត មន្ទីរផែនការ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងកម្មវិធីវិយោគឃុំ សង្កាត់ (ឆ្នាំ២០២៤-២០២៦) ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលខេត្តទៅនឹងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ឆ្នាំ(២០២៤-២០២៦)។ ដំណើរការនៃសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ ក្រុង ស្រុក គឺជាសកម្មភាពមួយ ចាំបាច់ត្រូវមានការចូលរួមចំណែកពីស្ថាប័ន មន្ទីរ អង្គភាពអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាម ក្រុង ស្រុក និងឃុំ សង្កាត់ គោលដៅជួយផ្តល់ការគាំទ្រគម្រោង ឬសកម្មភាព ក្រុង ស្រុក ឃុំ សង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិឌ្ឍន៍របស់ស្ថាប័ននីមួយៗ។
ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងថា តាងនាមជំនួសអភិបាលខេត្ត សូមគាំទ្រចំពោះដំណើរការសិក្ខាសាលាសមាហរណកម្មនាថ្ងៃនេះ និងសុំស្នើចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ខិតខំប្រឹងប្រែងធ្វើការពិនិត្យពិចារណាស្វែងយល់ នូវគម្រោងវិយោគជាអាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានចែកជូនក្នុងកិច្ចប្រជុំផ្សព្វផ្សាយ វេទិកាពិគ្រោះយោបល់រួមគ្នា។
ឯកឧត្តមបានគូសបញ្ជាក់ថា ឆ្លងតាមការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍កន្លងមក រដ្ឋបាលស្រុក ក៍ដូចជារដ្ឋបាលឃុំ មានការរីកចម្រើនយ៉ាងខ្លាំងនាំមកជូននូវភាពសុខដុមរមនា ធានាបាននូវសន្តិសុខនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុខមាលភាពសង្គម ហើយជីវភាពប្រជាជនកាន់តែត្រូវបានកែសម្អ និងរីកចម្រើន ហើយយើងនឹងបន្តវប្បធម៌នៃការចូលរួមគ្រប់មជ្ឈដ្ឋាននេះបន្តទៀត ដើម្បីធានាបាននិរន្តភាព និងប្រសិទ្ធភាព៕