ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦ប្រភេទកីឡាទៀតអាចនឹងមានវត្តមាននៅស៊ីហ្គេមឆ្នាំ២០១៩

150

​ភ្នំពេញ៖លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលទើបតែត្រឡប់មក ពីរួមប្រជុំគណៈកម្មាការស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ដែលនឹងធ្វើនៅប្រទេសហ្វីលីពីននោះបានបង្ហាញនូវជំនឿចិត្តថា
កីឡាចំនួន៦ប្រភេទទៀតដែល កន្លងមកគណៈកម្មការស៊ីហ្គេមមិនបញ្ជូល ទៅក្នុងការប្រកួតនោះពេលនេះអ្វីៗទំនងជា មានវត្តមាននៅក្នុងការប្រកួតហើយ ។

​កីឡា៦ប្រភេទនោះរួមមាន កីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាវាយកូនបាល់ កីឡាហុកគ្រី កីឡាE-sport និងកីឡាSoft Tennis ។ លោកបានបន្តថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍ពេលថ្មីៗនេះ បានសម្រេចដាក់បញ្ជូលទាំង៦ប្រភេទ យើងរងចាំតែការសម្រេចចុងក្រោយ របស់កំពូលក្រុមប្រឹក្សា SEA GAMESនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

​សម្រាប់កម្ពុជាប្រភេទកីឡាដែលមានសក្ដានុពលនោះ គឺកីឡាប៉េតង់ កីឡាវ៉ូ វីណាម កីឡាSoft Tennis ចំពោះប្រភេទកីឡាE-Sportក៏កម្ពុជាមានសក្ដានុពលដែរ ។

​លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីស ក៏បានអះអាងដែរថាប្រសិនបើ នៅស៊ីហ្គេមមានសូហ្វតិន្នីសនោះ លោកមានជំនឿចិត្តថាពួកគេ នឹងរកមេដាយបានជាមិនខាន ។បើមាននៅក្នុងការប្រកួតស៊ីហ្គេមនោះ លោកនឹងបញ្ជូនកីឡាករ-កីឡាការិនីសូហ្វតិន្នីស ទៅហាតនៅជប៉ុនរយៈពេល៦ខែមុនស៊ីហ្កេមមកដល់ ហើយបន្ទាប់ពីហាត់ចប់លោក មិនឲ្យគេមកស្រុកខ្មែរវិញឡើយ គឺទៅស៊ីហ្គេមតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង