ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ច្រានចោលព័ត៌មានថា មានជល់មាន់ និងលេងអាប៉ោង នៅសង្កាត់ស្វាយប៉ាក

40

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៣ និង ០០នាទី ក្រោយពីសារពត៌មានបានចុះថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់ និងអាប៉ោង នៅដីឡូ ក្នុងសង្កាត់ស្វាយប៉ាក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ាត់ រ៉ាហ្សាត អធិការរង និងលោកវរៈសេនីយ៍ត្រី នី ថាហ្ស៊ី នាយប៉ុស្តិ៍ នាយរងប៉ុស្តិស្វាយប៉ាក, មន្រ្តីប៉ុស្តិ៍ច្រាំងចំរេះទី១ និងប្រជាការពារសង្កាត់ស្វាយប៉ាក បានធ្វើការស្រាវជ្រាវ និងចុះទៅដល់ទីតាំងខាងលើ ប៉ុន្តែមិនមានការបើកលេងល្បែងស៊ីសង និងអាប៉ោង ដូចការចុះផ្សាយឡើយ គឺមានតែដីឡូវាល និងដើមឈើបាក់នៅលើផ្លូវ ពុំមានមនុស្សនៅទីនោះឡើយ ។

បន្ទាប់មកសមត្ថកិច្ច បានសួរនាំប្រជាពលរដ្ឋក្បែទីតាំងខាងលើ និងសូមអោយប្រជាពលរដ្ឋ ពេលដែលឃើញមានការប្រមូលផ្តុំលេងល្បែងជល់មាន់ និងអាប៉ោង សូមរាយការណ៍មកប៉ុស្តិនគរបាលរដ្ឋបាល ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង