មនុស្សប្រុសស្រី ៣២នាក់ ពាក់ព័ន្ធអំពើ លួច ប្លន់ គ្រឿងញៀន ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ
ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាំញៀនអាចធ្វើឲ្យមនុស្សឆ្កួត លេងស្គាល់ឪពុកម្តាយ បងប្អូន គ្រួសារ និងមនុស្សជាទីស្រលាញ់ បើសិនជាយើងប្រើបា្រស់វា មិនថាកម្រិតណានោះទេ គឺវានិងធ្វើឲ្យយើងលេងស្គាល់អ្វីទាំងអស់ ក្លាយជាមនុស្សកោងកាច សាហាវ អាចក្លាយជាឃាតករ និងអាចទៅជាជនល្មើស លួច ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារ ខ្លួនឯង និងសង្គមស្អប់ខ្ពើមមិនត្រូវការ ទោះបីយើងមានចំណេះវិជ្ជាក៏ដោយ បើជាប់ពាក់ព័ន្ធវាហើយ គឺអ្នកក្លាយជាមនុស្សឥតប្រយោជន៍សម្រាប់សង្គមដដែល។ ជារៀងរាលថ្ងៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងក្នុងទីបញ្ជាការដ្ឋាន និងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ បានចេញល្បាតការពារសុខសុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទាំងពេលយប់ទាំងពេលថ្ងៃ ដោយប្រើកម្លាំងមិនតិចជាង២ពាន់នាក់ និងមធ្យោបាយមិនតិចជាង១រយគ្រឿងនោះទេ ក្នុងមួយថ្ងៃ ហើយរាល់ពេលចេញបេសកម្មរបស់ខ្លួន កម្លាំងមូលដ្ឋានខណ្ឌទាំង១២ តែងតែធ្វើការបង្ក្រាបបទល្មើសផ្សេងៗជាច្រើនករណី ជាច្រើនលើកផងដែរ ដូចជាករណីហិង្សា ករណីចោរឆក់ លួច និងករណីគ្រឿងញៀនជាដើម ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានស្ទើជារៀងរាល់ថ្ងៃផងដែរ ហើយបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ទោសតាមបទល្មើសជាក់ស្តែងរបស់ពួកគេ។ ដូច្នេះ យុវជនទាំងអស់គ្នា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយសគ្រួសារ អនាគតខ្លួនឯង និងសង្គមមិនស្អប់ខ្ពើម ។
ជាក់ស្ងែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ៣២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ៥០កញ្ចប់(ប្រភេទម៉ាទឹកកក) ដើម្បីធ្វើការផ្តន្ទាទោស។ ពួកគេទាំង ៣២នាក់នេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់គ្នា រយៈពេល ០៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ពួកគេទាំង ៣២នាក់នេះរួមមាន៖
-ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ជសសង្ស័យ ០៥នាក់ រួមមាន:
១/ ឈ្មោះ យ៉ាវ រក្សា ហៅទ្រា ភេទប្រុស អាយុ ១៩ឆ្នាំ ,២/ ឈ្មោះ ចឺត ជាតិ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:៤០នាទី នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
៣/ ឈ្មោះ សោម វណ្ឌជា ហៅវណ្ឌ ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២២:២០នាទី នៅចំណុច មុខផ្ទះបើកហ្គេមគ្មានលេខ ផ្លូវលេខ៤២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤/ ឈ្មោះ ចិន្តា ម៉ារ៉ាឌី ហៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ ,៥/ ឈ្មោះ ស្រី វ៉ៃ ហៅវុន ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្នានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ វេលាម៉ោង១៧:០០នាទី នៅចំណុច ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ០៩នាក់ រួមមាន:
១/ ឈ្មោះ យុទ្ធ បូរ៉ា ហៅរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ,២/ ឈ្មោះ រឿន រ៉ន ហៅស្លុយ ភេទប្រុស អាយុ ១៩ឆ្នាំ ,៣/ ឈ្មោះ សាន់ ដេតពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ,៤/ ឈ្មោះ ឆៃ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ ,៥/ ឈ្មោះ ហុក សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ,៦/ ឈ្មោះ ខេង ប៊ុនរិទ្ធ ហៅយ៉ក ភេទប្រុស អាយុ ៣៣ឆ្នាំ ,៧/ ឈ្មោះ កុល សុខគា ហៅគា ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:១០នាទី នៅចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
៨/ ឈ្មោះ ណាត ចានឡេង ភេទប្រុស អាយុ ១៨ឆ្នាំ ,៩/ ឈ្មោះ អាន ចាន់វិទូ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:១៥នាទី នៅចំណុច ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ រួមមាន:
១/ ឈ្មោះសល់ ណារ៉ូ ហៅកណ្តុរ ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះយ៉េន តារ៉ា ហៅយ៉ុម ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន នៅវេលាម៉ោង១៥:០០នាទី នៅចំណុច ផ្លូវបេតុងជាប់បន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣/ ឈ្មោះស៊យ ប៊ុនស្រេង ភេទប្រុស អាយុ ៣៥ឆ្នាំ ,៤/ ឈ្មោះ គី សុវណ្ណា ភេទស្រី អាយុ ៣១ឆ្នាំ ,៥/ ឈ្មោះ ស៊យ ទីទី ភេទប្រុស អាយុ ១៥ឆ្នាំ ,៦/ ឈ្មោះ ទៀង តារា ភេទស្រី អាយុ ៤១ឆ្នាំ ,៧/ ឈ្មោះ សេង សារ៉ាយ ភេទប្រុស អាយុ ២៩ឆ្នាំ ,៨/ ឈ្មោះ រ័ត្ន ណាចា ភេទប្រុស អាយុ ២៣ឆ្នាំ ,៩/ ឈ្មោះងួន បញ្ញា ភេទប្រុស អាយុ ៣៤ឆ្នាំ ,១០/ ឈ្មោះ ផេង មករា ហៅអាត្រេន ភេទប្រុស អាយុ ១៧ឆ្នាំ ,១១/ ឈ្មោះឌី ស៊ីនឿន ភេទប្រុស អាយុ ៣០ឆ្នាំ ,១២/ ឈ្មោះ ថិត សារឿន ភេទប្រុស អាយុ ៣៣ឆ្នាំ ,១៣/ ឈ្មោះស៊ា បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៥:២០នាទី នៅចំណុច ប្លុកច្រកធ្យូង ផ្លូវ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
១៤/ ឈ្មោះ សុខ ហ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានតាមចម្លើយសារភាពរបស់ ឈ្មោះ ផេង មករា ហៅអាត្រេន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ៥៩ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
១៥/ ឈ្មោះធីម ថា ភេទប្រុស អាយុ ២៧ឆ្នាំ ,១៥/ ឈ្មោះគុយ កុល ភេទប្រុស អាយុ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន កាលពីវេលាម៉ោង២២:០០នាទី នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
-ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២២:០០នាទី សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ចំណុច ប្លុកតាំប៉ាជាន់ទី3 សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមមាន:
១/ ឈ្មោះ នៅ សំភ័ស្ត ភេទប្រុស អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ ឆេង មយូរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ,៣/ ឈ្មោះ ជាង យូម៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ។
តាមការសាកសួរក្រោមវិធានការជំនាញ របស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ៣២នាក់ បានសារភាពឲ្យដឹងថា ពិតជាប់ពាក់ព័ន្ធ និងករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ពួកគេតាមកម្រិតបទល្មើសជាក់ស្តែង៕