ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មាន នៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី ជាព័ត៌មានក្លែងក្លាយ

40

 

ភ្នំពេញ ៖ នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ប្រកាសថា មិនមានករណីចាប់ព្រះកាយព្រះអង្គចន្ទមុនីនោះទេ។

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រកាសថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី គឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ព្រះកាយ ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។

សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ ៕

អត្ថបទដែលជាប់ទាក់ទង