ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពជាង១.៥០០នាក់ ​ត្រូវបានរកឃើញ នៅកន្លែងកប់សពដ៏ធំមួយក្នុងខេត្ត Raqqa ប្រទេសស៊ីរី

181


​ប្រទេសស៊ីរី ៖ សាកសពជាង១.៥០០នាក់ ​ត្រូវបានរកឃើញ នៅក្នុងកន្លែងកប់សពធំថ្មីមួយទៀតនៅខេត្ត Raqqa ភាគ​ខាង​ជើង​ប្រទេសស៊ីរី ដែលធ្លាប់ជាមូលដ្ឋានស្នូលរបស់ក្រុមភេរវករ ISIS។

ដោយយោងលើប្រភពព័ត៌មានពីផ្នែកសុខាភិបាល កាសែត al-Watan បានឲ្យដឹងថា សាកសពទាំងនោះសុទ្ធតែជាជនស៊ីវិលស្លូត​ត្រង់ ដែលបានបាត់បង់អាយុជីវិត ក្នុងការ​វាយប្រហារតាមផ្លូវអាកាស របស់​ក្រុមយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយ​អាមេរិក ទៅលើទីក្រុង Raqqa ខណៈគិតមកទល់ពេលនេះសាកសពប្រជាជនស៊ីវិល​ប្រហែល៤​.០០០នាក់ហើយ ត្រូវបានរកឃើញនៅតាម​កន្លែងកប់សាកសពធំៗនៅ Raqqa៕

អត្ថបទដែលជាប់ទាក់ទង