ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណី ហិង្សាដោយចេតនា

144

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណី ហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោ) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣នឹង២០នាទី ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកអធិការបន្តថា ជនសង្ស័យចំនួន០៧នាក់៖១-ឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២-ឈ្មោះ ជឿន ចាន់ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ  មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៤-ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៥-ឈ្មោះ ហួយ វណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៦-ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៧-ឈ្មោះ មឿន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន០១ដើម , កាំបិតកែច្នៃចំនួន០២ដើម, ម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២០នាទី ជនរងគ្រោះឈ្មោះ សៀន អញ្ញា ស៊ីសុវត្ថា ភេទប្រុស អាយុ២២ឆ្នាំ និងមិត្តភក្តិ មានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ចេញពីភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះ និងមិត្តភក្តិបើកម៉ូតូដល់ដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៧នាក់ ជិះម៉ូតូ២គ្រឿង ទី១ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ1KF-7803 ចំនួន១គ្រឿង ទី២ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JQ-6690 ចំនួន១គ្រឿង និងខ្លះទៀតថ្មើរជើង ប្រដាប់ដោយកាបិតប៉័ងតោ ដេញកាប់និងគប់ជនរងគ្រោះពីក្រោយ បណ្តាលឱ្យត្រូវខ្នងជនរងគ្រោះរងរបួសធ្ងន់ធ្ងរត្រង់ខ្នងចំហៀងខាងស្ដាំ រួចក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ហើយជនរងគ្រោះត្រូវបានមិត្តភក្តិនាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ ដេររបួសចំនួន៣២ថ្នេរ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឺក ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

រហូតដល់វេលាម៉ោង៤ និង២០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ទី១ឈ្មោះ វុធ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះ ជឿន ជាន់ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ ទី៣ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ ទី០៤ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ទី៥ឈ្មោះ ហួយ វណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ទី៧ឈ្មោះ មឿន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ ដេញកាប់និងគប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារជនសង្ស័យបានខឹងជនរងគ្រោះ ជិះម៉ូតូមើលមុខឌឺដងពួកគេ (ជនសង្ស័យ) រួចជនរងគ្រោះក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះក្រុមជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង