ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នាដៃបេក្ខជនដែលជាប់ជ័យលាភីនៃការប្រកួតរចនា ក្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នឹងដាក់នៅលើមហាវិធីសំខាន់ៗចំនួន៥

79
ភ្នំពេញ៖ ស្នាដៃបេក្ខជនដែលជាប់ជ័យលាភីនៃការប្រកួតរចនា ក្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់នៅលើមហាវិធីសំខាន់ៗចំនួន៥ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យនេះនិងក៏ដើម្បីបានបង្ហាញពីស្នាដៃបេក្ខជនដែលជាប់ជ័យលាភីនេះផងដែរ។
  បើតាមការបង្ហាញអោយឃើញនៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ បានសរសេរថា «សូមអបអរសាទរបេក្ខជនជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨»។
   បន្ទាប់ពីគណៈកម្មការវាយតម្លៃជ្រើសរើសរូបភាពចំនួន ៥រូបភាព ដើម្បីធ្វើប្រជាមតិរយៈពេល ៣ថ្ងៃ នៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ ជាលទ្ធផលទទួលបានដូចខាងក្រោម៖ ១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។ ២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។
៣. ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។ ៤. ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ហេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំចំណុចមុខនាឡិកា។
ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាសិទ្ធិកែសម្រួលនូវចំណុចខ្លះនៃរូបភាពដែលត្រូវដាក់ដំឡើងតាមគោលដៅនីមួយៗ៕
អត្ថបទដែលជាប់ទាក់ទង