អ្នកនាំពាក្យរដ្ឋបាលខេត្តកែប៖ ករណី ACU ចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង គឺជាការភាន់ច្រឡំ
កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ៖ ព័ត៌មាននៃការឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែបនៅថ្ងៃនេះ ជារឿងភ័ន្តច្រឡំ ដោយនៅពេលនេះលោកបានត្រឡប់មកវិញហើយនៅល្ងាចថ្ងៃទី២ មករា ម្សិលមុិញ។
សូមរំលឹកថា កម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោកខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប។ ការឃាត់ខ្លួននេះ នៅសាលាក្រុងកែប បន្ទាប់ពីចប់កិច្ចប្រជុំនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ នេះបេីតាមប្រភពដែលគួរទុកចិត្ត។
ប្រភពបានបន្តថា បន្ទាប់ពីឃាត់ខ្លួន កម្លាំងខាងអង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប មកស្តាប់ចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ។
ទាក់ទងករណីនេះ មិនទាន់អាចសុំការបញ្ជាក់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននៅឡើយទេ៕