ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប ប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ស្នើឲ្យដោះស្រាយបញ្ហា ជាមួយក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ

114

សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ី ឬអ្នកដឹកជញ្ជូនភ្ញៀវទេសចរខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០២៤ បានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្ត ដើម្បីស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរ យកថ្លៃផ្លូវដែលក្រុមហ៊ុនបានធ្វើដើម្បីភ្ជាប់ពីព្រលានយន្តហោះ មកផ្លូវជាតិលេខ៦។ ក្រុមអ្នករត់តាក់ស៊ី ស្នើឱ្យក្រុមហ៊ុនលុបការយកសេវានេះ ដែលជាបន្ទុកបន្ថែមសម្រាប់អ្នករកស៊ីដឹកភ្ញៀវ ព្រោះថា ក្រុមហ៊ុនបានយកថ្លៃចំណតឡាននៅក្នុងព្រលានរួចទៅហើយ។

គេនៅមិនទាន់ដឹងលទ្ធផលបែបណានៅឡើយ ខណៈដែលក្រុមអ្នកបើកបរទាំងនោះប្រមាណ៥០នាក់ កំពុងចូលជួបមន្រ្តីនៅក្នុងរដ្ឋបាលខេត្តដើម្បីជជែកគ្នា៕

អត្ថបទដែលជាប់ទាក់ទង