ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូណេស៊ី​ ​បានរកឃើញប្រអប់ខ្មៅយន្តហោះ​ ដែលធ្លាក់ក្នុង​សមុទ្រ សម្លាប់មនុស្ស ១៨៩នាក់

161

ហ្សាការតា៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី ​នាថ្ងៃទី១វិច្ឆិកានេះ​ បានរកឃើញ​ និងស្រង់យកប្រអប់ខ្មៅមួយ​ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ​អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើម​​​សប្តាហ៍នេះ​ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។

ខណៈប្រតិបត្តិកា​ររុករក​បានឈានចូល​ដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃសមុទ្រ​​នា​វេលា​ម៉ោង​ ១០៖១៥នាទី​ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែល​​យន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅ​ឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យ​​ហោះ​ហើរ ដែលគេ​ហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅ​ផ្ទុកសំឡេង ដែលគេ​ហៅថា Cockpit Voice Recorder ។

ប្រមុខយោធាឥណ្ឌូណេស៊ីជឿជាក់ថា ក្រុមរុករកនិងជួយសង្គ្រោះ បានរកឃើញផ្នែកមួយ នៃបំណែកយន្តហោះ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយមានមនុស្ស 189 នាក់នៅលើយន្តហោះនោះ។

យោងតាមមន្ត្រីបាននិយាយថា វត្ថុដែលមានប្រវែង 22 ម៉ែត្រត្រូវបានគេរកឃើញនៅក្នុងទឹក ដែលមានជម្រៅ 32 ម៉ែត្រ ហើយសំឡេងមួយ ត្រូវបានគេប្រើ ដើម្បីកំណត់អត្តសញ្ញាណ។

អនុប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិ លោក Haryo Satmiko បាននិយាយថា “រសៀលថ្ងៃសៅរ៍ ក្រុមការងារបានឮ សំឡេងនៅទីតាំងជម្រៅ 35 ម៉ែត្រ” ដែលជាកន្លែងរកឃើញប្រអប់ខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង