ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ កំណត់អាណត្តិការងារនាយ នាយរងប៉ុស្តិ៍ និងកំណត់ចំនួន នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែន និងច្រកទ្វារអន្តរជាតិទាំង២៧

139

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្តីពីការកំណត់អាណត្តិការ ងាររបស់នាយ និងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន២៧កន្លែងនៅក្នុងប្រទេសកម្ពុជា ។

យោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃបានបន្ដថា ត្រូវបានកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានដូចជា ៖ នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល៤ឆ្នាំ, នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំងជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់ ។

ក្រសួងបានលើកឡើងថា ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិមាន៖

១-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ២-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
៣-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
៤-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម
៥-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំព្រំ
៦-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង
៧-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី
៨-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់
៩-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
១០-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
១១-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ
១២-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។
១៣-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
១៤-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
១៥-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
១៦-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ១៧-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ១៨-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ១៩.-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។២០-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ២១-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ២២-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ២៣-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ២៤-ស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិភ្នំពេញ
២៥-ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ២៦-ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ២៧-ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង៕

អត្ថបទដែលជាប់ទាក់ទង