ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ

74

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ការដំឡើងតម្លៃ ឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងកាលបរិច្ឆេទនៃការអនុវត្តតម្លៃឯកតានេះ។

បើតាមអនុក្រឹត្យនេះ ត្រូវកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២៥០០រៀល ទៅចំនួន ២៦៣០រៀល ក្នុងមួយសន្ទស្សន៍។ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ​ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕

អត្ថបទដែលជាប់ទាក់ទង