ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីហិង្សាប្រើប្រាស់កាំបិតកាប់លើ ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

59

 

បាត់ដំបង៖នៅថ្ងៃទី០៥ខែមករា ឆ្នាំ ២០២៤វេលាម៉ោង០៩និង៤០នាទីនៅចំណុចក្រុមទី១៦ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាល ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំបិតកាប់)លើ ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទទួលបានព័ត៌មាននិងការស្នើសុំសហការជាពីសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ក្នុងនោះមានសមត្ថកិច្ចនគរបាលស្រុក បាកាន ជាទីកន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនឈ្មោះព្រិន ស៊ត ហៅប្រុស អាយុ២៨ឆ្នាំរស់នៅភូមិត្រាង ឃុំមេទឹកស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងពេលដែលជនសង័្សយរូបនេះ មកសំងំលាក់ខ្លួនក្នុងមូលដ្ឋាននេះ បន្ទាប់ពីធ្វើសកម្មភាពនៅខេត្តពោធិ៍សាត់រួចមកដោយបាននាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកថ្មគោលជាបឋម ក្នុងនោះបានដកហូតម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា វីវីអេ ពណ៌ខ្មៅស៊េរីឆ្នាំ 2021គ្មានស្លាកលេខដែលជារបស់ជនសង័្សយខាងលើ។

សូមជម្រាបជូនថា មូលហេតុនៃការឃាត់ខ្លួននេះ គឺតាមព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីថ្ងៃទី ០២ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែ មករាឆ្នាំ២០២៤មានករណីហិង្សាដោយចេតនាមួយបានកើតឡើងនៅចំណុចបណ្តោយផ្លូវជាតិលេខ០៥ចន្លោះគីឡូម៉ែត្រលេខ២០៦/២០៧ ស្ថិតនៅភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ ដែលករណីនេះបង្កឡើងដោយក្រុមជនសង័្សយមួយមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ម៉ូតូធុនអ៊ិចសង់ទ័រ រឺ ធុនវីន័រ ០១គ្រឿង និង០១គឿងទៀតធុនទ្រីមសង់បានធ្វើសកម្មភាពកាប់ពីក្រោយទៅលើជនរងគ្រោះ ដែលកំពង់ជិះម៉ូតូធន់C125ពណ៌ខ្មៅសេរីឆ្នាំ២០១៥បើកបរដោយឈ្មោះ ជា គុណជី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិចំការអូរ ឃុំអូរតាប៉ោង(ពុំមានរបួស)និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ រាល់ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង(ចំកញ្ចឹងករបួសស្រាល) និងម៉ូតូ០១គ្រឿងទៀតធន់C125ពណ៌ខ្មៅសេរីឆ្នាំ២០១៤ បើករបរដោយឈ្មោះសូត្រ ប៊ុនថា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង (ពុំមានរបួស)និងអ្នករួមដំណើរជិះពីក្រោយឈ្មោះ រួម រិទ្ធ ហៅឡើងភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា(ចំត្រចៀកខាងឆ្វេងរបួសធ្ងន់)។

ចំពោះមូលហេតុដែលឈានដល់ករណីហិង្សាបែបនេះ តាមប្រភពព័ត៌មានថា នៅមុខពេលកើតហេតុ យុវជនទាំងពីរ ក្រុមកំពុងផឹកស៊ីនៅទីកន្លែងមួយ ដែលមានកន្លែងអង្គុយ(រោងអង្គុយ)ជិតគ្នា ហើយខាងក្រុមជនរងគ្រោះនេះនិយាយសម្លេងឡូឡាខ្លាំងៗពេក នាំរំខានដល់អ្នកអង្គុយផឹកស៊ីនៅ(រោងអង្គុយ)ក្បែរគ្នា ហើយបាន ប្រាប់ទៅខាងក្រុមឡូឡានោះថាកុំឱ្យឡូឡាពេកនាំរំខានគេតែមិនស្តាប់ហើយនៅបន្តសម្លេងឡូឡាខ្លាំងៗ ដដែល ទើបក្រុមបង្កនេះ និយាយថា មើលកាប់អានេះមួយមើល ហើយជិះម៉ូតូទៅយកកាំ-បិ-ត រួចត្រឡប់មកវិញ ឃេីញក្រុម ជនរងគ្រោះជិះម៉ូតូចេញពីទីនោះ ក៏ក្រុមជនបង្កតាមកា-ប់ បណ្តាលឱ្យរងរបួសបែបនេះតែម្តង។

បន្ទាប់ពីធ្វើសកម្មភាពរួចមកក្រុមជនសង័្សយមួយចំនួនត្រូវសមត្ថកិច្ចនគរបាលខេត្តពោធិ័សាត់បង្ក្រាបបានហើយជនសង័្សយខាងលើ បានជិះម៉ូតូគេចខ្លួនមកសំងំនៅស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែត្រូវសមត្ថកិច្ចសហការ ស្រាវ ជ្រាវនិងចាប់ខ្លួនបាន។

ពេលនេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង រៀបចំធ្វើការប្រគល់ជនសង័្សយខាងលើ និងវត្ថុតាងជូនទៅសមត្ថ កិច្ចនគរបាលខេត្តពោធិ៍សាត់ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង