ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ត បីជាប់ចំណាត់ថ្នាក់ ល្អជាងគេ ប្រចាំឆ្នាំ ខេត្តព្រះសីហនុ បាត់ដំបង និងខេត្តសៀមរាប

53

ភ្នំពេញ ៖ តាមរបាយការណ៏ របស់គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូន សាធារណជូនឱ្យបានជ្រាប នៅថ្ងៃទី០៦ មករា ឆ្នាំ២០២៤នេះថា៖ ឆ្លងតាម កម្មវិធីប្រកួតប្រជែង ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ (Best Count downCity of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈ ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcou ntdowncity.cambodiacleancity.com ចាប់ពី ម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
ជាលទ្ធផលទីក្រុង នៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១, ខេត្តព្រះសីហនុ ។ ទី២. ខេត្តបាត់ដំបង និងទី៣. ខេត្តសៀមរាប។ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតជាងគេ និងក្រសួងទេសចរណ៍ សូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំង ០៣ ខាងលើ ហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នាពេលខាងមុខ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង