ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គ្មានលទ្ធផលភាពទប់តម្លៃប្រេងឥន្ធនៈទេ ព្រោះប្រេងសាំង និងម៉ាស៊ូត មានតម្លៃស្នើគ្នា ដែលលក់ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែវិច្ឆិកា

165


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយតម្លៃសាំងធម្មតា និងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃមិនឲ្យលើសពី៤.០០០រៀល ក្នុង១លីត្រ។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់ទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងត្រូវលក់ ៤.១៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៤.១៩១រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារលីត្រ។ ដូច្នេះថ្លែលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ដល់ទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងចុះមក ៤.០០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៤.០០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង