ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលឡោមព័ទ្ធទតាំងមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងក្រុមប៉ុនប៉ងបំផ្ទុះភេរវកម្មនៅកម្ពុជា

98
ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​​ ដែលជា​បក្ខពួកក្រុម
​​​ប៉ុនប៉ងបំផ្ទុះ​ភេរវកម្ម ប្រឆាំងរាជរដ្ឋាភិបាលនៅកម្ពុជាត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យបាន សហការជាមួយកម្លាំងនគរបាលនាយកប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវរហូតឡោមព័ទ្ធផ្ទះមួយកន្លែង ។
   កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​១៨៤A ផ្លូវ​លេខ៦៩R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។
  លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ដែលជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹង ថា ជនសង្ស័យ​ខាងលើមានឈ្មោះ​ ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឲ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល គឺជាបក្ខពួកក្រុមចង់បំផ្ទុះភេរវកម្ម ក្នុងចំណោមបក្ខពួកសរុបចំនួន៨នាក់។ ជននេះត្រូវបានចាប់ខ្លួន​តាម​ដីការបស់តុលាការ និងធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន ​ទៅ​កាន់នាយកដ្ឋានប្រឆាំង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង