ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ជិះម៉ូតូទាក់សត្វឆ្កែ

146

 

កណ្ដាល ៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹង បានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីលួចជិះម៉ូតូទាក់សត្វឆ្កែ នៅថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០៤ : ៣០នាទី នៅចំណុច ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យ ០២ នាក់ ១.ឈ្មោះ លឹម រតនា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់ភូមិ ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (មុខរបរ មិនពិតប្រាកដ) (ឃាត់ខ្លួន) ។ ២.ឈ្មោះ យួន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូ ០១ គ្រឿងម៉ាក Honda CLICK ពណ៌ ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1 IM-5953 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)
ខ្សែហ្វ្រាំងកង់សម្រាប់ទាក់សត្វឆ្កែ ចំនួន ០២ ខ្សែ(ប្រវែង ២០០សង់ទីម៉ែត្រ ដងឈើទាក់ឆ្កែ ០១ (ប្រវែង ១៣០សង់ទីម៉ែត្រ) ដែកថ្នាំងអំពៅប្រវែង ៣៨សង់ទីម៉ែត្រ សត្វឆ្កែងាប់ចំនួន០៣ក្បាល។

ប្រភពបានបន្តទៀតថា៖ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ២៣:១០នាទីជនសង្ស័យឈ្មោះ លឹម រតនា បានជិះម៉ូតូមួយគ្រឿងខាងលើចេញពីផ្ទះ ទៅយកជនសង្ស័យឈ្មោះយួន នៅម្តុំមាត់ទន្លេ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញដេីម្បីជិះដេីររកទាក់សត្វឆ្កែគេតាមភូមិ ពេលជនសង្ស័យទាំងពីរនាក់ជួបគ្នារួចក៏ជិះម៉ូតូមួយគ្រឿងខាងលើតាមស្ពាន អាកាសចោមចៅហេីយជិះតាមបណ្តោយផ្លូវជាតិលេខ៣ រហូតដល់ម្តុំចំណុចកេីតហេតុខាងលើដោយជនសង្ស័យឈ្មោះ លឹម រតនា ជាអ្នកបេីកម៉ូតូ ហេីយជនសង្ស័យឈ្មោះ យួន ជាអ្នកធ្វើសកម្មភាពលួចទាក់សត្វឆ្កែ លុះដល់ម៉ោង ០៣:៣០នាទីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចទាក់សត្វឆ្កែរបស់អ្នកភូមិបាន ០៣ ក្បាលទេីបជនសង្ស័យទាំងពីរនាក់ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ រហូតដល់ចំណុចកេីតហេតុខាងលើកម្លាំងប្រជាការពារមានការសង្ស័យក៏ហៅជនសង្ស័យទាំងពីរនាក់អោយឈប់ដេីម្បីសាកសួរតែក្រុមជនសង្ស័យមិនព្រមឈប់រួចជិះម៉ូតូរត់គេចខ្លួន ត្រូវបានកម្លាំងប្រជាការពារដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង