ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី

32

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បានបង្កការភ្ញាក់ផ្អេីលជាខ្លាំង នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតនៅក្នុងក្រុម៤ ផ្លូវ៣៥៧ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ 666 ថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅខណ្ឌច្បារអំពៅ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកេីតហេតុខាងលេី ធ្វេីការចេញជួយអន្តរាគមន៍ ដេីម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តថា ចំពោះកិច្ចប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ៏យសរុបរួមមាន៖ រថយន្តការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងនរា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០១ឡាន ស្មេីរនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០១គ្រឿង ពុំបានប្រេីប្រាស់ទឹក និងរថយន្តបុរីប៉េងហួត ចំនួន០២គ្រឿង ពុំបានប្រេីប្រាស់ទឹក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលេីនេះ គឺជា ឈេីប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ១០ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ០១ខ្នងទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។

ដោយឡែក ករណីខាងលេី ត្រូវបានសមត្ថកិច្ចជំនាញរបស់យេីង ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១៩និង០០នាទីនាថ្ងៃខែឆ្នាំដដែរ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង