នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីរំលោភសេពសន្ធវៈ កាលអំឡុង ឆ្នាំ២០១៨
បាត់ដំបង៖ នៅថ្ងៃទី៨ខែ មករា ឆ្នាំ២០២៤វេ លាម៉ោង ១៥និង ៤៥នាទី ស្ថិតនៅ ចំណុចក្រុមទី៣ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌នែអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង អនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ ៩៧០ តព្រ ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣របស់លោក គា សីហា ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនត្រូវចោទបានចំនួន ១នាក់ឈ្មោះ ឈឿប ណាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ធវ:ដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅ ចំណុចក្រុមទី២ ភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលអំឡុង ឆ្នាំ២០១៨។
បច្ចុប្បន្នជនត្រូវចោទបានរៀបចំបញ្ជូន មកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តរតាមនីតិវិធី៕