ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាព្វកិច្ចរបស់មន្ត្រីរាជការ គឺការផ្តល់សេវាសាធារណៈអោយទាន់ពេលវេលា ជូនប្រជាពលរដ្ឋ

134
ខេត្តកំពង់ចាម៖ ការផ្តល់សេវាសាធារណៈអោយទាន់ពេលវេលា ជូនប្រជាពលរដ្ឋ គឺជាកាព្វកិច្ចរបស់មន្ត្រីរាជការ ដោយឡែកអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមកំពុងតែដំណើរការ ក្នុងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
   ក្រោយពីបញ្ចប់ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីមក​ លោក​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ និងលោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ រួមនឹងអភិបាលរងខេត្ត​ មន្ត្រីពាក់ពន្ធ័បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរបៀបការផ្តល់សេវាជូនប្រជាពលរដ្ឋ​ នៅការិយាល័យច្រកចេញចូលតែមួយ​ ក្នុងសាលាខេត្តកំពង់ចាម​ ។
  ​ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាសាធារណ:នៅការិយាល័យច្រកចេញចូលតែមួយ​ ដោយមានតម្លៃកំណត់ត្រឹមត្រូវ​ផងដែរ។
   លោកគួច ចំរើន បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយត្រូវខិតខំយ៉ាងណាផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋអោយមានតម្លាភាព និងរហ័ស ជាពិសេសមិនត្រូវយកថ្លៃសេវាលើសពីការកំណត់របស់អង្គភាពច្រកចេញចូលតែមួយជាដាច់ខាត ប្រសិនបើមានអ្នកណាម្នាក់ហ៊ានយកកំរៃលើសគឺត្រូវប្រឈមមុខច្បាប់។
 លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាងអស់ដែលមិនទាន់បានដឹង ក៏ដូចជានៅមិនច្បាស់លាស់ទៅនឹងតំលៃសូមអញ្ជើញមកកាន់ច្រកចេញចូលតែមួយខេត្តកំពង់ចាម ក៏ដូចជា ពិនិត្យមើលតារាតម្លៃនៅលើគេហទំព័រFacebook page ផ្លូវការរបស់អង្គភាព ច្រកចេញចូលតែមួយខេត្តកំពង់ចាម៕
អត្ថបទដែលជាប់ទាក់ទង