ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងអាវុធហត្ថនឹងអនុវត្តតាមផ្លូវច្បាប់ ចំពោះជនណាដែលប្រព្រឹត្តបទល្មើស ប្រើប្រាស់ ដោយគ្មានសិទ្ធិនូវឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសម្គាល់

135


ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសព័ត៌មាន ជាសាធារណៈ នឹងអនុវត្តច្បាប់ចំពោះ ជនណាដែលប្រើប្រាស់ ដោយគ្មានសិទ្ធិនូវឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសម្គាល់ យានយន្តប្រើប្រាស់ដោយយោធា ឬកងរាជអាវុធហត្ថ និងការបង្កើតកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ ព្រមទាំងប្រកាសជូនសាធារណជន ឱ្យជ្រាបអំពីការពុំទាន់ មានការជ្រើសរើស បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថទេ។
បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ខែមិថុនានេះ បានបញ្ជាក់ថា ការចេញសេចក្តីប្រកាសព័ត៌មាននេះ ដោយសារនាពេលកន្លងទៅនេះ មានបុគ្គលមួយចំនួនបានប្រើប្រាស់ ដោយគ្មានសិទ្ធិនូវឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសម្គាល់ យានយន្ត ប្រើប្រាស់ដោយយោធា ឬកងរាជអាវុធហត្ថ តាមទីសាធារណៈ ក៏ដូចជាបានបង្ហោះតាមបណ្តាញព័ត៌មានសង្គមនានា និងមានការបង្កើតកម្លាំងប្រដាប់អាវុធដោយខុសច្បាប់។ល។ អាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់បន្ថែមថា “សកម្មភាពទាំងនេះ គឺជាអំពើប្រព្រឹត្តល្មើសច្បាប់ដូចមានចែងក្នុងមាត្រា ៦១២ , ៦១៥​, ៦១៦ និងមាត្រា៤៦៣ នៃក្រមព្រហ្មទណ្ឌ”។

កងអាវុធហត្ថនឹងអនុវត្តតាមផ្លូវច្បាប់ ចំពោះជនណាដែលប្រព្រឹត្តបទល្មើស ៕

 

អត្ថបទដែលជាប់ទាក់ទង