ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ បានសម្រេចចំនួន១ដង
កោះកុង៖ អធិការដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥:៤០នាទីជំនាញផ្នែកព្រហ្មទណ្ឌក្រុងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឺង សុះ ហៅ ឡិច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ករណីរំលោភសេពសន្ថវៈបានសម្រេចចំនួន០១ដង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨:៣០នាទី នៅចំនុចផ្លូវ៤៨កន្លែង ចាក់សំរាមចាស់ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន១ដង ពិតប្រាកដមែន។
ករណីនេះផ្នែកព្រហ្មទណ្ឌកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕