ក្រសួងធនធានទឹក ប្រកាសអាកាសធាតុថ្ងៃ១១ ដល់១៣ មករា២០២៤ នឹងរងខ្យល់ត្រជាក់ខ្លាំង
ភ្នំពេញ៖ ស្ថានភាពធាតុអាកាសនៅកម្ពុជា៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ។ ⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°Cត្រជាក់ខ្លាំង និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ។ ⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ។ ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ សំរិត