ក្រសួងមហាផ្ទៃ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដកតំណែង លោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ នេះបេី យោង តាមប្រភពព័ត៍មានពី ក្រសួង មហាផ្ទៃ ដែល ទើប ទទួល បាន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤។
យោង តាម សេចក្ដី សម្រេច របស់ ក្រសួង មហាផ្ទៃ បានបញ្ជាក់ ដូចខាងក្រោម ៖
ប្រការ១ -ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ ៧២២២២ នាយរងការិយាល័យ គ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រការ២.. ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមេសា ឆ្នាំ២០២៤ តទៅ។
ប្រការ៣ -បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤-
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន
អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះ ក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ សំរិត