ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំណែនាំ ឱ្យពិនិត្យឡើងវិញ ពីការគ្រប់គ្រងគុណភាព នៃការបង្រៀនថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សា

91

ភ្នំពេញ៖ សំដៅពង្រឹងគុណភាព និងការបណ្តុះបណ្តាលដល់ថ្នាក់បណ្ឌិតឱ្យកាន់តែល្អប្រសើរនោះក្រសួងអប់រំយុវជននិងកីឡាបានណែនាំវដល់គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនត្រូវពង្រឹងទាំងទៅលើការជ្រើសរើសនិស្សិតចូលរៀន កម្មវិធីសិក្សា ប្រធានបទសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត រចនាសម្ព័ន្ធនិក្ខេបបទ គ្រូបង្រៀនគ្រូណែនាំ ការពារនិក្ខេបទបញ្ចប់ការសិក្សាជាដើម។

ក្នុងសេចក្តីណែនាំនេះដែរបញ្ជាក់ថាដោយក្រសួងអប់រំ យុវជន និងកីឡា សង្កេតឃើញថា ចំនួននិស្សិតកំពុងសិក្សា និងបានបញ្ចប់ ការសិក្សាថ្នាក់បណ្ឌិតមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ដើម្បីលើកកម្ពស់ និងធានាគុណភាព នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡាចាំបាចត្រូវធ្វើការណែនាំដល់គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជន ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា នូវកិច្ចការសំខាន់ៗ ដែលត្រូវអនុវត្ត(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)៕ សំរិត

អត្ថបទដែលជាប់ទាក់ទង