ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងពេករឿងចាក់ធុងបាស់ខ្លាំងៗ បុរសម្នាក់ប្រើអាវុធមែនទែនទៅគំរាមអ្នកដទៃ ដែលទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

32

 

ក្រុងបាត់ដំបង៖ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯកពេជ្រសារ៉ែន ជាអធិការបានបញ្ជូនជនសង័្សយម្នាក់ឈ្មោះសា ម្លិះ ភេទ ប្រុ ស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ដែលកិច្ចប្រតិបត្តិការនេះធ្វើឡើង តាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណី គំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបានប្រើប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហើយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជុង់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។

សម្ភារៈដកហូត៖ -កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។ -គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ។ -មួកសុវត្ថិភាព ចំនួន០១។ -ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាសចំនួន០១គ្រឿង ។ -ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន០១ ។ -ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ17-3550 មិនស្គាល់សេរីនិងឆ្នាំ ចំនួន០១គ្រឿង។

សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេលុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។

ពេលនេះជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង